ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញចុះត្រួតពិនិត្យស្ថានីយបង្គោលអង់តែនរបស់ក្រុមហ៊ុនទូរសព្ទចល័ត នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី
border
Community
Wednesday, 18 Dec 2024 08:24 AM
photo_2024-12-18 15.23.06.jpeg

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញចុះត្រួតពិនិត្យស្ថានីយបង្គោលអង់តែនរបស់ក្រុមហ៊ុនទូរសព្ទចល័ត នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី

---

នៅថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំក្រុមការងាររបស់ក្រសួង និងក្រុមហ៊ុនទូរសព្ទចល័តចុះត្រួតពិនិត្យស្ថានីយបង្គោលអង់តែន រួមទាំងការប្រើប្រាស់បរិក្ខាទូរគមនាគមន៍នៅតាមស្ថានីយរបស់ក្រុមហ៊ុនទូរសព្ទចល័ត នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់ឱ្យកាន់តែច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការសាងសង់បង្គោលអង់តែន និងការប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗបំពាក់លើបង្គោលអង់តែន ដើម្បីលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅខេត្តស្ថិតក្នុងភូមិភាគឦសាន ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទើបបានអនុម័តដាក់ឱ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ កន្លងមក។ ការពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅតំបន់នេះពិតជាមានការចាំបាច់ដូចគ្នានឹងតំបន់ដទៃទៀត ដែលអាចជួយជំរុញដល់ការផ្តល់សេវាទូរសព្ទ និងអ៊ីនធឺណិតបានល្អប្រសើរ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដើម្បីប្រើប្រាស់តាមតម្រូវការ។

កន្លងមក ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តែងណែនាំដល់ក្រុមហ៊ុនទូរសព្ទចល័តឱ្យត្រួតពិនិត្យគុណភាពសេវារបស់ខ្លួន  ហើយប្រើប្រាស់បរិក្ខារទូរគមនាគមន៍ដែលមានគុណភាព ដើម្បីធ្វើយ៉ាងណាឱ្យគុណភាពសេវាទូរគមនាគមន៍កាន់តែប្រសើរនៅទូទាំងប្រទេស។ ថ្មីៗនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានដាក់ចេញនូវយន្តការសំខាន់មួយ តាមរយៈការចាត់តាំងក្រុមការងារប្រតិបត្តិតាមតំបន់ទាំង ៥ ចុះទៅគ្រប់ខេត្តទូទាំងប្រទេស ដើម្បីត្រួតពិនិត្យ វាស់ស្ទង់ ប្រមូលព័ត៌មាន ទិន្នន័យពាក់ព័ន្ធនឹងសេវា ជាអាទិ៍ ទីតាំងស្ថានីយ និងបង្គោលអង់តែនទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាប្លិ៍អុបទិច ទិន្នន័យវាស់ស្ទង់គុណភាពសេវាទូរសព្ទចល័ត និងការប្រើប្រាស់ហ្រេ្វកង់ស៍វិទ្យុ ព្រមទាំងជួយពង្រឹងសមត្ថភាពមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងតំបន់របស់ខ្លួន ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាដល់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

 

photo_2024-12-18 15.23.08.jpegphoto_2024-12-18 15.23.13.jpegphoto_2024-12-18 15.23.19.jpegphoto_2024-12-18 15.23.15.jpegphoto_2024-12-18 15.23.21.jpegphoto_2024-12-18 15.23.22.jpegphoto_2024-12-18 15.23.18.jpegphoto_2024-12-18 15.23.24.jpeg

Recently Project
border
Wednesday, 18 Dec 2024 08:36 AM

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ របស់ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅក្នុងរាជធានីភ្នំពេញ ទាំង​ ៩ក្រុម

Wednesday, 18 Dec 2024 08:31 AM

ពិធីបើកការដ្ឋានសាងសង់ស្ថានីយអង់តែនទូរសព្ទចល័តបន្ថែមចំនួន ១៥០ ទីតាំង នៅទូទាំងខេត្តកណ្តាល

Wednesday, 18 Dec 2024 08:28 AM

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ស្ថានីយអង់តែនទូរសព្ទចល័តបន្ថែមចំនួន ១៧០ ទីតាំង នៅទូទាំងខេត្តតាកែវ

Wednesday, 18 Dec 2024 08:24 AM

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញចុះត្រួតពិនិត្យស្ថានីយបង្គោលអង់តែនរបស់ក្រុមហ៊ុនទូរសព្ទចល័ត នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី

Wednesday, 18 Dec 2024 08:17 AM

ឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន៩២ ដើម្បីលើកកម្ពស់គុណភាពសេវា

© Copyright U.S.O. All Rights Reserved
Social Media Icon_Facebook.svgSocial Media Icon_Instagram.svgSocial Media Icon_Telegram.svgSocial Media Icon_TikTok.svgSocial Media Icon_Youtube.svg